0
0
收藏
分享

ពិធីបើកសម្ពោធជាផ្លូវការរបស់ការិយាល័យលក់រថយន្តអគ្គិសនី ZO MOTORS រាជធានីភ្នំពេញ យុគសម័យថ្មីសម្រាប់យានយន្តអគ្គីសនីនៅក្នុងប្រទេសកម្ពុជា

浏览量:10010
字号:
-
18
+

 ចាប់តាំងពីការផលិតរហូតដល់ការលក់ ពីស្ថានីយសាករថយន្តអគ្គិសនីរហូតដល់សេវាកម្មថែទាំ ការអភិវឌ្ឍនិងកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ - ការិយាល័យលក់រថយន្តអគ្គិសនី ZO MOTORS រាជធានីភ្នំពេញ នឹងបើកសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ។

 ដើម្បីអបអរសាទរការបើកសម្ពោធការិយាល័យលក់រថយន្តអគ្គិសនី ZO MOTORS រាជធានីភ្នំពេញ ក្រុមហ៊ុនបានរៀបចំនូវកញ្ចប់ផ្ដល់ជូនពិសេស(Promotion)សម្រាប់អតិថិជន រួមមានអត្ថប្រយោជន៍សំខាន់ៗចំនួនប្រាំដូចជា៖

1.ការបើកបរសាកល្បង

2.កាដូរពិសេស

3.ការដោះដូរសេរី(Trade-In)

4.កញ្ចប់ពិសេសទៅលើការសាកអគ្គិសនី

5.តម្លៃពិសេសក្នុងការជាវជាក្រុម

ZO MOTORS សូមស្វាគមន៍និងគោរពអញ្ជើញអតិថិជនទាំងអស់មកការិយាល័យលក់រថយន្តអគ្គិសនី ZO MOTORS ដើម្បីទទួលបានបទពិសោធន៍ផ្ទាល់តាមរយៈការបើកបរសាកល្បង។ ដូចគ្នានេះដើម្បីថ្លែងអំណរគុណដល់អតិថិជន និងដៃគូសហការចំពោះការគាំទ្រ និងការជឿទុកចិត្តរយៈពេលជាច្រើនឆ្នាំ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដែលក្នុងនោះរួមមានរង្វាន់ជាទឹកប្រាក់រហូតដល់ ១០,០០០ដុល្លារអាមេរិក ។

ការបង្កើតផលិតកម្មដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា

ក្នុងនាមជាកម្លាំងចលករដ៏សំខាន់មួយនៅក្នុងវិស័យយានយន្តពាណិជ្ជកម្មដោយប្រើប្រាស់ថាមពលថ្មីរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន ZO MOTORS បានវិនិយោគលើរោងចក្រផលិតកម្មទំនើបទំហំ ១០០,០០០ ម៉ែត្រការ៉េនៅខេត្តពោធិ៍សាត់ ដោយបន្តលើកកម្ពស់ប្រតិបត្តិការ និងការធ្វើទំនើបកម្មនៃការផលិតយានយន្តពាណិជ្ជកម្មដោយថាមពលថ្មី។

ពង្រឹងអនាគតអាជីវកម្មដោយនុវានុវត្តន៍ផលិតកម្ម


នៅក្នុងព្រឹត្តិការណ៍បើកសម្ពោធនេះ ក្រុមហ៊ុន ZO MOTORS នឹងធ្វើការតាំងបង្ហាញនូវផលិតផលដ៏សំបូរបែបរួមមានប្រភេទរថយន្តពាណិជ្ជកម្មនិងរថយន្តដឹកទំនិញដែលប្រើប្រាស់អគ្គិសនីថាមពលថ្មី មានដូចជារថយន្តដឹកទំនិញ ១.៥-៣០ តោន រថយន្តដឹកអ្នកដំណើរ ៩-១៨ កៅអី រថយន្តភីកអាប់អគ្គីសនី និង ឧបករណ៍លើកដាក់ទំនិញអគ្គិសនី(Forklift)។ ផលិតផលទាំងនេះគ្របដណ្តប់លើវិស័យចម្រុះដូចជា ការដឹកជញ្ជូនក្នុងទីក្រុង ការដឹកជញ្ជូនផ្នែកភស្តុភារ ការធ្វើដំណើរ និងបម្រើដល់វិស័យឧស្សាហកម្ម ដោយផ្តល់ជូនអតិថិជននូវដំណោះស្រាយដឹកជញ្ជូនដែលមានប្រសិទ្ធភាពខ្ពស់ ការសន្សំសំចៃ និងការលើកតម្កើងលើថាមពលបៃតង។

ឈានមុខគេក្នុងការអភិវឌ្ឍឧស្សាហកម្មដោយប្រព័ន្ធអេកូឡូស៊ី

ដើម្បីលើកកម្ពស់ការអនុវត្តទ្រង់ទ្រាយធំនៃរថយន្តពាណិជ្ជកម្មថាមពលថ្មី ក្រុមហ៊ុន ZO MOTORS បានដាក់ឱ្យដំណើរការជាផ្លូវការនូវទៅលើស្ថានីយ៍សាករថយន្តអគ្គិសនីចំនួន ១០០កន្លែង និងទូសាកអគ្គីសនីចំនួន១០០០គ្រឿង។ បច្ចុប្បន្ននេះ មានស្ថានីយ៍សាកអគ្គិសនីលើសពី ៤០ កន្លែងត្រូវបានសាងសង់ និងដាក់ឲ្យដំណើរការ ហើយក្រុមហ៊ុននឹងបន្តកែលម្អបណ្តាញសាករថយន្តអគ្គិសនីថាមពលថ្មីរបស់ខ្លួន ដែលនឹងគ្របដណ្តប់តំបន់សេដ្ឋកិច្ចសំខាន់ៗទូទាំងប្រទេស។




编辑:李四

评论0文明上网理性发言,请遵守《新闻评论服务协议》

avatar
加载评论中...