នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការចំនួន៧ ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦ ដែលមានទឹកប្រាក់ប្រមាណ ១.៩៨០.០០០ ដុល្លារអាម៉េរិក។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខា នាពេលនេះ គឺ ជាដំណាក់កាលដ៏សំខាន់ ខណៈដែលកម្ពុជា និងចិន អបអរសាទរខួបលើកទី១០ នៃការបង្កើតយន្តការ មេគង្គ-ឡានឆាង នេះ។ មូលនិធិពិសេសនេះ ដើរតួនាទីស្នូលគាំទ្រគម្រោងអភិវឌ្ឍន៍ក្នុងតំបន់ សម្រាប់ប្រទេស ជាសមាជិកទាំងអស់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា តាមរយៈការអនុវត្ត កន្លងមក មូលនិធិនេះបាននាំមកនូវអត្ថប្រយោជន៍ជាក់ស្តែង និងយូរអង្វែង ក្នុងវិស័យជាច្រើន រួមមាន អប់រំ, សុខភាព, កាត់បន្ថយភាពក្រីក្រ, គ្រប់គ្រងទឹក, លើកកម្ពស់ស្ត្រី, បរិស្ថាន, ទេសចរណ៍, វប្បធម៌ និង ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន សមិទ្ធផលទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ពីតម្លៃ និងសារៈសំខាន់ នៃមូលនិធិមួយនេះ ក្នុងការជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព និងភាពធន់ ក្នុងសហគមន៍មេគង្គ។

东盟头条APP移动端
APP下载
移动wap端浏览
评论0文明上网理性发言,请遵守《新闻评论服务协议》